ខេត្តព្រៃវែង ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានចេញសេចក្តីសម្រេច ស្តីពីការ ផ្ទេរភារកិច្ច ក្រុមការងារគណបក្សប្រជាជនកម្ពុជាពីស្រុកពាមរក៍ ទៅស្រុកកំពង់ត្របែក និងតែងតាំងបំពេញបន្ថែមសមាសភាព ក្រុមកាងារ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបាន សម្រេច ៖
- ប្រការ១ : ត្រូវបានផ្ទេរភារកិច្ចលោក អ៊ុក សំណាង ពីអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ និងពីប្រធានក្រុមការងារឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ទៅជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
- ប្រការ២ : ត្រូវបានតែងតាំងឯកឧត្តម ប៉ុល សុគន្ធ ជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំព្រៃកណ្តៀង ។
- ប្រការ៣ : រាល់សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
- ប្រការ៤ : គ្រប់ស្ថាប័នគណបក្សដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ និងប្រការ២ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ៕ អរគុណសន្តិភាព