ស្អាតណាស់ព្រះនាងម្ចាស់ ដូចទេពអប្សរ ក្នុងឈុតបុរាណរំលេចប្រាសាទអង្គរវត្ត អមដោយដើមត្នោត នៅលើអាវ និងសំពត់ហូលខ្មែរ ..
ព័ត៌មានជាតិ
165

មហាជនពិតជាបានជ្រាបហើយពី រូបសម្បត្តិស្រស់សោភា ទេពកោសល្យ វៃឆ្លាត ជាកុលធីតាខ្មែរ សែស្រឡាយរាជវង្ស ទាំងចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ របស់ ព្រះនាងតូច នរោត្តម ជេនណា ដែលកំពុងមានប្រជាប្រិយ និងការគាំទ្រខ្លាំងសម្បើមនាពេលបច្ចុប្បន្ននេះ។ ត្រឹមព្រះជន្មាយុ ១០-១១ ព្រះវស្សាប៉ុណ្ណោះ តែរាជធីតា ពេញដោយព្រះសមត្ថភាព មានស្នាមព្រះហស្ថលើវិស័យសិល្បៈវប្បធម៌ និងសង្គមជាច្រើននឹកស្មានមិនដល់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍មិនស្ទើរ និងកោតសសើរព្រះនាងតូចយ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច ទ្រង់គ្រងសំលៀកបំពាក់ប្រពៃណី មួយឈុត ដែលរំលេចដោយក្បូរក្បាច់ និងប្រាសាទអង្គរវត្ត យ៉ាងស្រស់ស្អាត ។

ក្នុងនោះ ព្រះនាងតូច នរោត្តម ជេណា បានបញ្ជាក់ថា« ពិសេសណាស់! ថ្ងៃនេះ ខ្ញុំមានឈុតសម្លៀកបំពាក់បែបបុរាណច្នៃថ្មី ដ៏ស្រស់ស្អាតមួយឈុតទៀតហើយ សម្រាប់បង្ហាញជូនប្រិយមិត្តជិតឆ្ងាយ និងអ្នកស្រឡាញ់គាំទ្រខ្ញុំ។

ឈុតសម្លៀកបំពាក់ដ៏ស្រស់ត្រកាលនេះ រំលេចអោយឃើញ រូបប្រាសាទអង្គរវត្ត អមដោយដើមត្នោត នៅលើអាវ នឹងសំពត់ហូលខ្មែរ សិប្បកម្មស្នាដៃខ្មែរពិតៗ»។

ព្រះនាង ទ្រង់បន្តថា« ឈុតសម្លៀកបំពាក់នេះ ស្ថិតក្រោមការឧបត្ថម្ភ និងរៀបចំយ៉ាងសំរិតសំរាំងផ្តិតផ្ចង់ពីបងស្រី ជា សុគន្ធ ម្ចាស់សំអាងការ រស្មី ស៊ីលីណាហ្គោល។ ខ្ញុំសូមចូលរួមសាទរដោយក្តីរីករាយ និងសរសើរពីការខិតខំរបស់បងស្រី រហូតធ្វើអោយសម្លៀកបំពាក់បុរាណច្នៃថ្មី ចេញជាផ្លែផ្លាបញ្ចេញសម្ភស្សនៅពេលនេះបាន។ សូមអរគុណ ចំពោះរក្សាផ្គត់ផ្គង់ គ្រឿងសំអាងការ ដែលបានរចនាគ្រឿងខ្មែរយ៉ាងសាកសមគួរជាទីពេញចិត្តតាមតម្រូវការសម្លៀកបំពាក់។ ជាមួយគ្នានេះសូមអរគុណចំពោះ ស្រីស្រស់ អ្នកច្នៃម៉ូតបុរាណ ដែលបានកាត់ដេរ និងរចនាម៉ូតសម្លៀកបំពាក់មួយឈុតនេះឡើយ។ អរគុណ Vid Vid Make Up សម្រាប់ការផាត់មុខ និង Vy Hair Style សម្រាប់ការធ្វើសក់» ។

ដែលរូបភាពទាំងនេះ បានធ្វើឲ្យមហាជន ចូលទៅLike និងខមមិន រួមទាំងស៊ែរ យ៉ាងច្រើនផងដែរ ៕


Telegram