ឯកឧត្តម ទៀ សីហា ៖ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត
ខេត្តសៀមរាប៖ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ទៀ សីហា បង្ហោះនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ទាំងស្រុងថា « ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់ ។
សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត» ៕