យោធា​តៃវ៉ាន់​ បង្ហាញ​សមត្ថភាព​របស់ខ្លួន ​ជាមួយនឹង​សមយុទ្ធ​ប្រយុទ្ធ​ចុងក្រោយ​បង្អស់​
អន្តរជាតិ
181

តៃវ៉ាន់៖ ​រថក្រោះវាយលុកគោលដៅ និងយន្តហោះចម្បាំង បានគ្រហឹមពីលើអាកាសកាលពីថ្ងៃពុធ ខណៈដែលយោធារបស់តៃវ៉ាន់ បានធ្វើសមយុទ្ធប្រយុទ្ធចុងក្រោយរបស់ខ្លួន បន្ទាប់ពីការវាយលុកជាច្រើនសប្តាហ៍ដោយប្រទេសជិតខាងយក្សចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០៧ ​ខែកញ្ញា ឆ្នាំ២០២២។

​លោក Sun Li-fang អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ ​ បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ចដែលរៀបចំឡើងដោយរដ្ឋាភិបាលទៅកាន់ទីក្រុង Pingtung ភាគខាងត្បូងនៃកោះតៃវ៉ាន់ថា «ការហ្វឹកហ្វឺនត្រៀមប្រយុទ្ធលើដី គឺជាកាតព្វកិច្ចដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធ ហើយក៏ជាអ្វីដែលយើងត្រូវធ្វើជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលាផងដែរ​។

លោកបានបន្ថែមថា «ទាក់ទងនឹងប្រតិបត្តិការការពារជាតិនៅតៃវ៉ាន់ និងកោះនៅឆ្ងាយរបស់យើង ,យើងធ្វើសមយុទ្ធរបស់យើងជាមួយនឹងអាកប្បកិរិយានៃការឆ្លើយតប ចំពោះការគំរាមកំហែងតាមស្ថានភាព និងអាចប្រយុទ្ធនៅគ្រប់ទីកន្លែង ដើម្បីបំពេញកាតព្វកិច្ចរបស់យើង ក្នុងការបង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម»។

ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ មានបំពាក់អាវុធល្អ ប៉ុន្តែមានកម្លាំងខ្សោយជាង​ចិន ដោយប្រធានាធិបតី លោកស្រី Tsai Ing-wen បាននិងកំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្ម និងបានធ្វើឱ្យការចំណាយលើវិស័យការពារជាតិកើនឡើងជាអាទិភាព។

គួរបញ្ជាក់ថា ប្រទេសចិន ដែលអះអាងថា ​កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជុំវិញកោះនេះ ចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ កាលពីខែមុន ដោយប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi។ ទោះបីជាយ៉ាងណា តៃវ៉ាន់ បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នូវការឆ្លើយតបស្ងៀមស្ងាត់​របស់ខ្លួន ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង ប៉ុន្តែថាខ្លួនក៏មានការតាំងចិត្ត និងសមត្ថភាពក្នុងការការពារខ្លួនប្រសិនបើចាំបាច់ផងដែរ៕

ប្រភព៖  រ៉យទ័រ

Telegram