បាត់ដំបង៖ ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិគីឡូ១៣ និងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ធ្វើការចាប់ឃាត់ខ្លួន ក្រោយស្ត្រីរូបនេះបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ខុសច្បាប់ នៅព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២១ ក្រោមការបញ្ជារណែនាំនិងដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុន ចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍។
ស្រ្តីខាងលើនេះ មានឈ្មោះ ខុងក្រាថូក សុផា អាយុ ២៦ឆ្នាំ រស់នៅខេត្តស្រះកែវ ប្រទេសថៃ (ជនជាតិថៃ)ដែលបានលបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោ យខុសច្បាប់ នាពេលកន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិគីឡូ១៣ និងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ និង នាំទៅធ្វើចត្តាឡឺស័ក ស្របតាមវិធានសុខាភិបាលនៅទីនោះ ។ ដោយមិនមានពាក់ព័ន្ធករណីឆ្លងជម្ងឺកូវីត១៩ ស្រី្តរូបនេះត្រូវបានទទួលនូវការផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិ បាល ហើយបច្ចុប្បន្ន ស្រី្តជាជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនគាត់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង