ទីបំផុត!! រុស្ស៊ី​​ បង្ហាញចំនួនទាហានរបស់ខ្លួន​ជិត​​៦.០០០ នាក់​ត្រូវ​បាន​សម្លាប់​ នៅ​អ៊ុយក្រែន
អន្តរជាតិ
222

ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បាននិយាយនៅ​​ថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី នឹងពង្រាងអ្នកបម្រុងចំនួន ៣០០,០០០​នាក់ ដើម្បីគាំទ្រយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ ​ក្នុងការបង្ហាញ​លើកដំបូងរបស់ទីក្រុងមូស្គូ លើចំនួនជនរងគ្រោះក្នុងរយៈពេលជិតប្រាំមួយខែ លោក Shoigu បាននិយាយថា ទាហានរុស្ស៊ីចំនួន៥,៣៩៧​នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។

ចំណែក ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនគឺខ្ពស់ជាងរុស្ស៊ីដប់ដង ពោលគឺរហូតដល់ទៅ ៦១ ២០៧នាក់ឯណោះ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការចល័តទ័ពលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ​ ដោយនិយាយថា កម្លាំង​បន្ថែមគឺចាំបាច់ ដើម្បីឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែគាំទ្រប្រទេសលោកខាងលិចប៉ុណ្ណោះទេ៕

ប្រភព៖ រ៉យទ័រ

Telegram