អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា បច្ចុប្បន្ននេះ មិនចាំបាច់មានការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំបន្ថែមលើគោលដៅរបស់អ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោកបានពន្យល់ថា ពេលនេះយោធារុស្ស៊ីកំពុងបន្តគោលដៅផ្សេងទៀត ព្រោះមានតែគោលដៅចំនួន ៧ ក្នុងចំណោមគោលដៅចំនួន ២៩ ដែលកំណត់ដោយក្រសួងការពារជាតិរុស្ស៊ី ដែលមិនត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែកកាលពីដើមសប្តាហ៍នេះ។
លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ មិនមានចេតនាបំផ្លាញប្រទេសអ៊ុយក្រែននោះទេ ហើយស្ថានភាពបច្ចុប្បន្នគឺជាការឆ្លើយតបទៅនឹងសកម្មភាពអរិភាពដែលធ្វើឡើងដោយទីក្រុងគៀវ។ លោកបាននិយាយថា គោលដៅរបស់ទីក្រុងមូស្គូក្នុងការកេណ្ឌទ័ពចំនួន៣០០,០០០នាក់នឹងត្រូវសម្រេចក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
ការនេះកេណ្ឌទ័ពនេះបានកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីភាគច្រើនស្ថិតនៅក្នុងការដកថយ ហើយអ៊ុយក្រែនបានឈានទៅមុខ ជិតប្រាំបីខែចាប់តាំងពីការឈ្លានពាន។
គួរបញ្ជាក់ថា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំតំបន់ មកពីអាស៊ី និងអឺរ៉ុបខាងកើត លោក ពូទីន បាននិយាយថា លោកមិនសោកស្តាយ ចំពោះការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីជិតប្រាំបីខែមុននោះឡើយ។
លោកបានថ្លែងថា៖ «អ្វីដែលកំពុងកើតឡើងថ្ងៃនេះគឺជារឿងមិនសប្បាយចិត្ត។ «ប៉ុន្តែយើងនឹងមានរឿងទាំងអស់នេះបន្តិចក្រោយមក មានតែនៅក្រោមលក្ខខណ្ឌកាន់តែអាក្រក់សម្រាប់ពួកយើង នោះហើយជាទាំងអស់។ ដូច្នេះទង្វើរបស់ខ្ញុំគឺត្រឹមត្រូវ និងទាន់ពេលវេលា»។
បន្ថែមពីនេះ ប្រធានាធិបតីពូទីន បាននិយាយថា បុរស២២០,០០០នាក់ ត្រូវបានចល័តដែលក្នុងនោះ១៦,០០០ នាក់កំពុងប្រយុទ្ធរួចទៅហើយ។ លោកបានបន្ថែមថា លោកមិនចាំបាច់មានការចល័តទ័ពបន្ថែមទៀតនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ ការអំពាវនាវនេះបានធ្វើឱ្យមានការមិនសប្បាយចិត្តជាខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ដោយបុរសរាប់ម៉ឺននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងផងដែរ៕