រដ្ឋបាលខេត្តកំពង់ចាមប្រកាសផ្អាកពិធីរៀបការ និងជប់លៀង បុណ្យផ្សេងៗចាប់ពីថ្ងៃទី១១ មីនានេះទៅចំនួន២សប្តាហ៍
ព័ត៌មានជាតិ
731

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ បានប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនាជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ១១ ខែមីនានេះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ការសម្រេចបែបនេះ ដោយសារតែស្ថានការនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅតែបន្តកើនឡើងរៀងរាល់ថ្ងៃ។

ម្យ៉ាងទៀតរដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋ នៅតែបន្តរៀបចំពីធីរៀបការ ជួបជុំតាមបែបសាសនា ដែលមានជួបជុំមនុស្សច្រើន និងពិធីផ្សេងៗ។ 


Telegram