រហូតមកទល់ព្រឹកនេះ​កងកម្លាំងកំពុងបន្តដាក់បារ៉ាស់ព័ទ្ធខ្សែ បិទភូមិវាលធំ ហ៊ុព័ទ្ធផ្ទះ ៣០០ខ្នង ក្រោយផ្ទុះជំងឺកូវីដ១៩ក្នុងភូមិ
ព័ត៌មានជាតិ
1.06K

ខេត្តកណ្តាល៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានបង្ហោះនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ដោយអនុវត្តន៍តាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID-19) ស្រុកល្វាឯម , លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាច្រើននាក់ មានទាំងប៉ារ៉ាស់ ចុះធ្វើការបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្ន ។

ផេក អធិការដ្ឋាននគរបាលស្រុកល្វាឯម ក៏បានបញ្ជាក់ផងដែរថា ការបិទភូមិវាលធំនេះ មានខ្នងផ្ទះចំនួន៣០០គ្រួសារ ដោយក្នុងភូមិនោះមានផ្ទុះជម្ងឺកូវីដ១៩ ទើបធ្វើការហ៊ុព័ទ្ធពួកគាត់មិនឲ្យចេញក្រៅ ដោយខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់ ដើម្បីតេស្តរកជំងឺកូវីដ១៩នេះ ។ ចំណែកកងកម្លាំងនគរបាល និងអាជ្ញាធរ ក៏បានរៀបចំមណ្ឌលចត្តាឡីស័កមួយកន្លែងបន្ថែមទៀត នៅអនុវិទ្យាល័យកោះរះ ក្នុងឃុំកោះរះ ស្រុកល្វាឯម ផងដែរ។ ហើយមកទល់ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កងកម្លាំងជាច្រើននាក់ ក៏កំពុងការពារនៅគោលដៅខាងលើនេះផងដែរ ៕ 


Telegram