បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអគារធ្វើចត្តាឡីស័កស្លាប់ នៅសណ្ឋាគារនិងកាសុីណូ Goddess Liberty ក្រុងព្រះសីហនុ.!
(ក្រុងព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្លាក់ពីលើអគារធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុកាលពីវេលាម៉ោង ០៩៖២០ យប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុច មណ្ឌលចត្តា ឡីស័ក ទី៧ សណ្ឋាគារនិងកាស៊ីណូ Goddess Liberty ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់ពាក់ព័ន្ធនិងការធ្លាក់ពីលើអគារទីតាំងធ្វើចត្តាឡីស័កនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចវេចខ្ចប់ដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យតាមក្រោយ។ សពបុរសជនជាតិចិន ឈ្មោះ Kang Yong Jian អាយុ ៥៨ ឆ្នាំ៕


