ចំនួនអ្នកស្លាប់កើនដល់៧២៦នាក់ ខណៈដែលម្សិលមិញជនស៊ីវិល៦នាក់ទៀត ត្រូវបាញ់សម្លាប់ នៅក្នុងការប៉ះទង្គិចគ្នានឹងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា
អន្តរជាតិ
221

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៦ នាក់ ត្រូវបានបាញ់សម្លាប់ ហើយយ៉ាងហោចណាស់ ២០ នាក់នៅតែបាត់ខ្លួននៅឡើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ នៅទីប្រជុំជនកានីនៃតំបន់Sagaing ក្នុងពេលមានការបាញ់ប្រហារគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមការពារជនស៊ីវិល ដែលបង្កើតឡើងដោយក្រុមអ្នកប្រឆាំងនឹងរបបនេះ។

បាតុករម្នាក់មកពីក្រុមការពារនៅកានី បានប្រាប់សារព័ត៌មាន The Irrawaddy ការបាញ់ប្រហារនេះបានកើតឡើង បន្ទាប់ពីកងកម្លាំងសន្តិសុខ បានឃាត់ខ្លួនក្រុមបាតុករជាង ៧០ នាក់ រួមទាំងសមាជិកនាំមុខនៃគណៈកម្មាធិការតវ៉ានៅក្នុងក្រុងកានី។ « នៅពេលយើងកំពុងត្រួតពិនិត្យយានយន្តមន្រ្តីយោធាម្នាក់ បានបដិសេធមិនបញ្ឈប់ឡាន ហើយបានចាប់ផ្តើមបាញ់សំដៅក្រុមការពារ»។

ក្រុមនេះបាននិយាយថា អ្នកភូមិមូហាំង ៣ នាក់ និងបុរស ៣ នាក់ទៀត មកពីភូមិថានស៊ីនឡាលសា និងភូមិថាមណាត ត្រូវបានបាញ់សម្លាប់ក្នុងពេលប្រយុទ្ធគ្នា។

«ប្រជាជននៅតែបាត់ខ្លួននៅល្ងាចនេះ។ យើងបានលឺ ព្រះសង្ឃមួយចំនួនក៏ត្រូវបានចាប់ខ្លួនដោយយោធាផងដែរ។ យើងមិនដឹងថាមានអ្វីកើតឡើងចំពោះពួកគេនោះទេ។ យើងក៏មិនដឹងពីមូលហេតុនៃយោធាដែរ»។

ចាប់តាំងពីរបបយោធា បានប្រើគ្រាប់បែកដៃនិងរំសេវផ្ទុះ ដើម្បីបង្រ្កាបលើក្រុមបាតុករជនស៊ីវិលនៅទូទាំងប្រទេស បានការពារខ្លួនដោយប្រើកាំភ្លើង បាញ់ធ្នូនិងព្រួញនិងស្រាក្រឡុក Molotov ។ ទីប្រជុំជនមួយចំនួនក្នុងតំបន់Sagaing រួមទាំង បើកការវាយលុកប្រឆាំងនឹងកងយោធាដោយប្រើអាវុធប្រពៃណីនិងអាវុធធ្វើដោយដៃ។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយយ៉ាងហោចណាស់មនុស្សចំនួន ៧២៦ នាក់ត្រូវបានសម្លាប់និង ៤.០៣៤ នាក់ត្រូវបានឃុំឃាំងដោយរបបនេះកាលពីថ្ងៃព្រហស្បតិ៍៕ ប្រភព៖ The Irrawaddy ប្រែសម្រួល៖ ណារិន

Telegram