អ្នករស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលកំពុងខ្វះទឹកប្រើប្រាស់ អាចមកយកទៅស្អាតទៅប្រើបាន ដោយឥតគិតថ្លៃ
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ ៖ យោងតាមផេក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានសរសេរទាំងស្រុងថា សូមមក ទទួលយកទឹកស្អាត ដោយមិនគិតថ្លៃ ។ រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានបន្ត ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៏សែនជយ័ ដែលកំពុងខ្វះខាត ក្នុងរដូវប្រាំងនេះ ។

ក្នុងនោះ ផេក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បាន អរគុណ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ សំរាប់ការគាំទ្រឧបត្ថម្ភ គ្រប់បែបយ៉ាង ។

រដ្ឋបាលខណ្ឌពោធិ៏សែនជយ័ ប្តេជ្ញាអនុវត្ត និងប្រឹងប្រែង ដឹកទឹកផ្តល់ជូន ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ តាមបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌ ហើយក្នុងករណីបងប្អូនមិនមានទឹកគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ សូមអញ្ជើញ មកទទួលទឹកស្អាត ដោយមិនគិតថ្លៃ

-ទីតាំងទី១ : ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ។

-ទីតាំងទី២: ភូមិអណ្តូងតាអន ដង្កាត់សំរោងក្រោម ៕


Telegram