កំដៅម្ហូបទុកចោលបង្កជាអគ្គិភ័យ បណ្តាលអោយឆាបឆេះហាង Y D B លក់ឥវ៉ាន់គ្រប់ប្រភេទផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់
ភ្នំពេញ៖នៅវេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចទីតាំងហាង Y D B លក់ឥវ៉ាន់គ្រប់ប្រភេទ ផ្លូវលេខ២១៧ ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (កំដៅម្ហូបទុកចោល) បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះម៉ាសុិនត្រជាក់រួមជាមួយសម្ភារប្រើប្រាសប្រចាំថ្ងៃមួយចំនួន និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង០៥:៥០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៧ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

.jpg?1742458564)
.jpg?1742458564)
.jpg?1742458565)

