តោះទៅមើលនៅស្ទឹងសៀមរាបនឹងរៀបចំការបាញ់ទឹកតាមចង្វាក់ភ្លេងរយៈពេលបីថ្ងៃជារៀងរាល់សប្តាហ៍
រដ្ឋបាលខេត្តសូមជូនកាលវិភាគអំពីការបាញ់ទឹកតាមចង្វាក់ភ្លេង នៅស្ទឹងសៀមរាប ដែលស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប
រដ្ឋបាលខេត្តនឹងរៀបចំការបាញ់ទឹកតាមចង្វាក់ភ្លេងរយៈពេលបីថ្ងៃជារៀងរាល់សប្តាហ៍ គឺថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ហើយការបាញ់ទឹកនេះរៀបចំជាពីរលើករួមមាន :
-លើកទីមួយ ចាប់ពីម៉ោង ១៨:៤៥នាទី ដល់ម៉ោង ១៩:២៥នាទី
-លើកទីពីរ ចាប់ពីម៉ោង ១៩:៥០នាទី ដល់ម៉ោង ២០:៣០នាទី

