ព្រះធម្មវិជ្ជា ជួន កក្កដាបានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ
សន្តិសុខសង្គម
319

(តាកែវ)៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។

ជាមួយគ្នាហ្នឹងការលាចាកសិក្ខាបទរបស់ព្រះគ្រូធ្វើអោយពុទ្ធបរិសតសម្តែងនូវការសោកស្តាយជាពន់ពេក ៕


Telegram