ជនជាតិចិន៦នាក់ ដើរពីខេត្តអានយ៉ាងប្រទេសវៀតណាម លួចឆ្លងចូលព្រំដែនមកខេត្តតាកែវ ត្រូវសមត្ថកិច្ចល្បាតស្ទាក់បាន
សន្តិសុខសង្គម
539

តាកែវ៖ ជនជាតិចិន៦នាក់ត្រូវបានកម្លាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ សហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ ដើរល្បាតតាមព្រំដែន ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ក្នុងភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន០៦នាក់ ក្នុងនោះមានស្រីម្នាក់ លួចឆ្លងព្រំដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ដោយថ្មើរជើងពីខេត្តអានយ៉ាង ប្រទេសវៀតណាម ឆ្លងចូលមកខេត្តតាកែវ តាមច្រកព្រំដែន របស់ស្រុកបូរីជលសារ ពេលនេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ៕ 


Telegram