បិទទីតាំងខារ៉ាអូខេ និងភោជនីយដ្ឋាន៣កន្លែង លួចលាក់បើកបំពានការណែនាំក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលនៃគណៈ អភិបាល ខណ្ឌពោធិ៍សែនជ័យ លោក វរសេនីយ៍ ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ ត្រី ហែម ស៊ី ហ៊ន់ មេបញ្ជាការរងខណ្ឌពោធិ៍សែនជ័យ នឹងមន្ត្រីជាច្រើនរូបទៀតបានចុះបង្ក្រាបបិទទីតាំង ខារ៉ាអូខេ និង ភោជនីយដ្ឋាន សរុប ចំនួន៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ ក្រោយទីតាំង ខារ៉ាអូខេ និង ភោជនីយដ្ឋាន ទាំងនេះ បានល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕









