សូមមេត្ដាពិនិត្យ ​និងបើកបរដោយការទទួលខុសត្រូវ! ក្រឡាប់រថយន្ដ​ LAND​CRUI​SE​R​ លើផ្លូវល្បឿនលឿន​ របួសធ្ងន់-ស្រាល​ ៣នាក់​
សន្តិសុខសង្គម
45

ខេត្តកំពង់ស្ពឺ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាយប់ម៉ោង​ ២៣​ និង​ ០​៥​នាទី​ ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០២​៥ ត្រង់ចំណុចK66+900 ក្នុងទិសដៅទៅ​ភ្នំពេញ ស្ថិតនៅភូ​មិ​កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួ​ច​ ខេ​ត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ា​ក​ TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​2​B​G​-7755 អ្នកបើកបរឈ្មោះ XU PINGJIAN ភេទប្រុ​ស អាយុ​៤០​ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED26​08494 ស្នាក់នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិ​ន​ ប្រុស​ ស្រី​ ចំនួន០២នាក់ ៖

១-ឈ្មោះ NIU AIQING ភេទ​ស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន លិ​ខិ​តឆ្លងដែនលេខ ED7552024 ស្នាក់នៅខេត្តព្រះសីហនុ

២-ឈ្មោះ XIANG CHUN ភេ​ទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន លិ​ខិតឆ្លងដែនលេខ EF6165​0​0​5 ស្នាក់នៅខេត្តព្រះសីហនុ ។

រថយន្ត​បើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុ​ចខាងលើបានជួប​ឧប្បត្តិហេតុ​បែកកង់ខាងក្រោយផ្នែកខាងស្ដាំ​ រថយន្ត​រេចង្កូត​ អ្នកបើកបរបាត់ម្ចាស់ការ​ទៅបុករនាំងការពារផ្លូវរួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវដោយខ្លួនឯង ។

តាមការបញ្ជាក់ពី​ លោកវរសេនីយ៍​ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ ក្នុង​ហេតុការណ៍​គ្រោះ​​ថ្នាក់​ខាង​លើ​ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ម្នាក់ឈ្មោះ XU PINGJIAN និង២នាក់ទៀតទៀតឈ្មោះ NIU AIQING និង XIANG CHUN របួសស្រាល ត្រូវបានសមត្ថកិច្ច​នគរបាល​បានធ្វើការ​អ​ន្ដរាគមន៍​សង្រ្គោះ​ជនរងគ្រោះ​ ប​ញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប​ង្អែកខេត្តកំពង់ស្ពឺ​ និងសម្របស​ម្រួល​នីតិវិធី​ដោយបានស្ទួចយករថយន្ដមករក្សាទុកជាបណ្ដោះអា​ស​ន្ននៅអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បីចំណាត់ការនីតិវិធី៕


Telegram