រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង១១:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរង រាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក ការិយាល័យសណ្តាប់ធ្នាប់និងចរាចរណ៍ក្រុង លោក វរសេនីយ៍ទោ ប៊ុន ណាន អធិការរងនគរបាលខណ្ឌទួលគោក លោក វរសេនីយ៍ត្រី ឃឹម សម្ភស្ស បញ្ជាការរង អាវុធហត្ថខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ៣៣៦,២៣៩,២៣០ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
ជាលទ្ធផល បានធ្វើការណែនាំអប់រំដល់ អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ ចំនួន១២០នាក់ ដោយមិនអនុញ្ញាត ឲ្យលក់ដូរលើទ្រូងផ្លូវបន្តទៀតឡើយ។
ក្នុងរង្វង់ប្រតិបត្តិការនេះក៏បានឃាត់រ៉ឺម៉កម៉ូតូកែឆ្នៃ តទ្រង់ខុសបច្ចេកទេស ដឹកបន្លែផ្លែឈើបានចំនួន ៣០គ្រឿង (រ៉ឺម៉ក២៣គ្រឿង និងរថយន្ត០៧គ្រឿង) យកទៅរក្សាទុកនៅក្នុងបរិវេណម៉ុងឌីយ៉ាល់ និងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាមិនឱ្យចូលមកលក់ដូរនៅតាមបណ្ដោយផ្លូវលេខ២៣០ ផ្លូវលេខ២៣៩ ផ្លូវលេខ២៤៥ បន្តទៀត ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ៕


.jpg?1749278068)








.jpg?1749278074)

.jpg?1749278076)
.jpg?1749278076)
.jpg?1749278077)

