ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងគោលការណ៍ឯកភាពពី តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ អោយជំនាញចំណាត់ការនីតិវិធីលេីករណីក្រុមក្មេងទំនេីង ជាស្រីៗ ដែលបានធ្វើការណាត់ សាកកម្លាំងរវាងគ្នានិងគ្នាដោយការវាយគ្នាផ្ទាល់នៅក្នុងស្រែ ។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីភាគីម្ខាង ឈ្មោះ ផាត លីចាន់ស៊ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ចុងបណ្ដឹង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចំណាត់ការ។
ភាគីដែលត្រូវគេប្ដឹង រស់ ព្រីរីហ្សា រួមជាមួយបក្ខពួកចំនួន ០៣នាក់ផ្សេងទៀត ១-ឈ្មោះ ប៊ុន រតនា ភេទស្រី អាយុ ១៧ឆ្នាំ ភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល ២-ឈ្មោះ ជា វិបុត្រ ប្រុស អាយុ ១៧ឆ្នាំ ៣-ឈ្មោះ ផាត សុខអាយ ភេទស្រី អាយុ ១៦ឆ្នាំ ។ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨ នឹង៤០នាទី បក្ខពួក៣នាក់ និងឈ្មោះ រស់ ព្រីរីហ្សា បានជិះម៉ូតូមកដល់គោលដៅដែលបានណាត់ជួបគ្នា (តាមបណ្ដាញសង្គម messages) នៅចំណុចបឹងស្រែខាងកើតភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ រីឯឈ្មោះ ផាត លីចាន់សុី មានគ្នាចំនួន ២នាក់ រួមជាមួយបក្ខពួកឈ្មោះ យ៉េន យ៉ា រី អាយុ ១៧ឆ្នាំ ។
ក្រោយបានជួបជជែកគ្នាមិនទាន់ចប់ផង ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅវៃឈ្មោះ ផាត លីចាន់ស៊ី និងបានធ្វើសកម្មភាពវាយតបត ដោយបច្ចេកទេសរៀងៗខ្លួន ដោយវាយគ្នាទៅវិញ ទៅមក បណ្ដាលឱ្យមានការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន ។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន បានអោយដឹងថាភាគីទាំងសងខាងបានធ្វើការចោទប្រកាន់លើគ្នាទៅវិញទៅមក ដូច្នេះសមត្ថកិច្ចបានធ្វើការឃាត់និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ ជាក់ស្ដែងសមត្ថកិច្ចដកហូតវត្ថុតាងទូរស័ព្ទចំនួន០៥គ្រឿង ដែលជាមធ្យោបាយបង្កហេតុ៕នុច
.jpg?1749277154)
.jpg?1749277153)
.jpg?1749277154)
.jpg?1749277156)
.jpg?1749277154)
.jpg?1749277155)
.jpg?1749277155)


