ខេត្តស្វាយរៀង៖ រន្ធត់ទាំងព្រឹកទៀតហើយ ខណៈរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកកម្មករមួយគ្រឿង បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់ជះកម្មករដែលជិះលើរថយន្ត សរុបចំនួន ៦០ នាក់ របួសធ្ងន់និងស្រាល កាលពីវេលាម៉ោង ៦និង២០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៧~១៥៨ក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា រថយន្ដដែលក្រឡាប់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ ២តោនកន្លះ ពណ៌ខៀវ ស្លាកលេខភ្នំពេញ 3D 0976 បើកបរដោយឈ្មោះ ជុំ ពុធ ភេទប្រុស អាយុ៤២ឆ្នាំ ធ្វើដំណើរពីលិចទៅកើត វ៉ាជែងក្នុងស្ថានភាពមានគ្រោះថ្នាក់ ស្រាប់តែក្រឡាប់ របួសកម្មករ កម្មការិនី សរុបចំនួន៦០នាក់ ក្នុងនោះមានស្រីចំនួន៤៨នាក់ ចំណែកអ្នករបួសធ្ងន់មានចំនួន០៧ នាក់ ស្រី០៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដោះស្រាយតាមច្បាប់បន្តទៀត៕


.jpg?1615520510)
.jpg?1615520510)

