ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ ជនសង្ស័យចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវឈានចាប់វាយខ្នោះដៃករណីកាច់បំបែកសោ.កម៉ូតូ។
ជុំវិញសមត្ថកិច្ចក្របួចជនសង្ស័យបានទាំងហ្វូងបាននេះ បើតាមការបញ្ជាក់របស់ប៉ូលិសថាមុនដំបូងឡើយឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីយប់ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងឃុំបិតត្រាំង ពួកគេកំពុងដើរចេញពីភូមិចំណោតរាម បម្រុងដើរឆ្លងថ្នល់ជាតិ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ខណៈពួកគេកំពុងដើរចេញពី ភូមិចំណោតរាម បម្រុងដើរឆ្លងថ្នល់ជាតិ ឆែកឆេរលើខ្លួនពួកគេមានលាក់ទុកដែកអក្សរតេ(ឧបករណ៍កាច់កម៉ូតូ) ចំនួន១ ។
សមត្ថកិច្ចបានបន្តថា ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបក្ខពួកបានបន្ថែមទៀត នៅវេលាម៉ោង ១រសៀលថ្ងៃដដែល ក្នុងភូមិសាស្ដ្រ ស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
សមត្ថកិច្ចនិយាយបន្ថែមថាជនសង្ស័យទាំង៩នាក់មាន៖
១-ឈ្មោះ យ៉ុង សុខយ៉េន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ ។
២-ឈ្មោះ ឈើប ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ ។
៣-ឈ្មោះ ស៊ូ រាំបូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ឡា ប៉ៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖មិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ ភក្ដ្រ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ ខេត្ដព្រះសីហនុ ។
៦-ឈ្មោះ យ៉ាត់ សុឃឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៧-ឈ្មោះ ឌី វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៨-ឈ្មោះ ភក្ដ្រ ភេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៩-ឈ្មោះ រឿន ភាព ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ដកហូតបាន ឧបករណ៍កាច់បំបែកសោ.ករម៉ូតូចំនួន៤ និងកូនសោសម្រាប់កាច់ ចំនួន០១ , ម៉ូតូ១គ្រឿង ម៉ាកScoopy ពណ៌ស គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត ៕