នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួច និងរក្សាទុកគ្រឿងញៀន និងករណីលួចម៉ូតូក្នុងហាងកោសជប់ម៉ាស្សា
សន្តិសុខសង្គម
151

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹង២ករណីផ្សេងគ្នា ករណីទី១ ជាក់ស្តែងបទល្មើស ប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ខណៈជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីលួចម៉ូតូរបស់ភ្ញៀវដែលចូលមកកោសជប់ ក្នុងហាងម៉ាស្សាមួយកន្លែង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ បង្ក្រាបជាក់ស្តែងបទល្មើស ប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់ទី១ឈ្មោះ ណន ពិសី ហៅ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ធី ថុនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន)។

ក្នុងនោះ វត្ថុតាងចាប់យក៖  ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០១ ,ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់តូច , ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BY-5766 មានលេខតួនិងលេខម៉ាស៊ីន៣៤១៩៤៥ ចំនួន០១គ្រឿង ដោយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ០៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 1BY-5766 ឌុបគ្នាចូលក្នុងបុរីពិភពថ្មចំការដូង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ធ្វើការឆែកឆេររកឃើញដែកចុងស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០១នៅក្នុងហោប៉ៅខោក្រោយខាងស្តាំរបស់ជនសង្ស័យឈ្មោះ ធី ថុនា និងក្រាមពណ៌សថ្លា ចំនួន ០៦ កញ្ចប់ថង់តូចនៅក្នុងហោប៉ៅខោមុខខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ ណន ពិសី ហៅ សីហា ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមនិងវត្ថុតាងតែម្តង ។

ដោយឡែកករណីទី២ (កាច់សោរកម៉ូតូ) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៥០នាទី ត្រង់ចំណុចហាង កោសជប់ ម៉ាស្សា យីហោ ព្រះច័ន្ទញញឹម១៩៩ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ រិន មីឃ័រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០១នាក់ឈ្មោះ ណុប សម្បត្តិភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគេទុកចោលគ្មានលេខ ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យមានសារធាតុញៀន) ឃាត់ខ្លួននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី នៅចំណុច ដីឡូគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈខូចខាតបាត់បង់៖  ១/ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-៨៤១០ លេខតួនិងលេខម៉ាសុីន ៩៨៨៥៤៦៨ ចំនួន០១គ្រឿង។

ក្នុងនោះ វត្ថុតាងចាប់យក៖  ១/ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០២ ២/សោរខ្សៀលេខ៨ ចំនួន០១ ៣/ដែកសម្រាប់ឆ្កឹះសោរ ចំនួន០១ ៤/ទួណឺវីស ចំនួន០១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៣និង២០នាទី ជនរងគ្រោះឈ្មោះ រិន មីឃ័រ ភេទប្រុស អាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-៨៤១០ លេខតួនិងលេខម៉ាស៊ី៩៨៨៥៤៦៨ ចេញពីផ្ទះ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅលក់ដូរនៅផ្សារច្បារអំពៅ ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ពេល ជនរងគ្រោះជិះម៉ូតូដល់ចំណុចហាង កោសជប់ម៉ាស្សា យីហោ ញញឹម១៩៩ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះក៏បានចូលទៅម៉ាស្សានៅហាងម៉ាស្សាយីហោខាងលើ ហើយ ក៍បានទុកម៉ូតូនៅ ខាងមុខហាងដោយបានចាក់សោរកម៉ូតូបានត្រឹមត្រូវ ។ លុះដល់វេលាម៉ោង០៣និង៥០នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏ បានចេញមកវិញ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យចាត់ការវិធីច្បាប់ ។

រហូតដល់វេលាម៉ោង០៧និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ណុប សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រង់ចំណុចផ្ទះគេទុកចោលគ្មានមានលេខ ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង: ១/ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០២ ២/សោរខ្សៀរលេខ៨ ចំនួន០១ ៣/ដែក សម្រាប់ឆ្កឹះសោរ ចំនួន០១ ៤/ទួណឺវ៉ីសចំនួន០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ចំណែកបក្ខពួកឈ្មោះ ឌុន ភេទប្រុស អាយុ២៨ឆ្នាំ បានរត់គេចខ្លួនបាត់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពប្រាប់សមត្ថ កិច្ចយើងថារូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ឌុន ភេទប្រុស អាយុ២៨ឆ្នាំ ពិតជាបាន ធ្វើសកម្មភាពលួច (កាច់សោរកម៉ូតូ) របស់ជនរងគ្រោះពិតប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យ និង បក្ខពួកដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram