ក្មេងស្ទាវ២នាក់ បង្ហោះម៉ូតូ លើដងផ្លូវជាតិលេខ៣ កម្លាំងល្បាតរបស់កងរាជអាវុធហត្ថស្រុកបាទី បង្ក្រាបបាន
សន្តិសុខសង្គម
88

ខេត្តតាកែវ ៖ ក្មេងស្ទាវ២នាក់ បង្ហោះម៉ូតូ លើដងផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ 

នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ត្រូវបានកម្លាំងល្បាតរបស់កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការស្រុក ធ្វើការឃាត់ខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី។

ក្មេងស្ទាវទី១ឈ្មោះ រិន កុលបុត្រ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ

ក្មេងស្ទាវទី២ឈ្មោះ បាវ សុខលៀប ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ក្រហមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S6645 ។

សូមបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងដោយមានការណែនាំពីលោកឧត្តមសេនីយ៍មេបញ្ជាការ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានអនុញ្ញាតអោយកម្លាំងធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងអោយអាណាព្យាបាលមកធានាដល់ក្មេងស្ទាវទាំង២វិលត្រលប់ទៅលំនៅដ្ឋានវិញ ៕ អែល វិចិត្រ


Telegram