សូមតាមដាន និងប្រុងប្រយត្ន័! អាជ្ញាធរបើកទ្វារទឹកធំ នៅទំនប់៧មករាចំនួន៤ នៅខណ្ឌដង្កោ ដើម្បីរំដោះទឹកដែលធ្លាក់ពីខេត្តកំពង់ស្ពឺ!
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ក៏ដូចជាមន្ត្រីនៃក្រសួងធនធានទឹក បានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ កម្ពស់ទឹកនៅ ទំនប់៧មករា ខាងមុខទ្វារទឹកមានកម្ពស់ ៤,៤០ម៉ែត្រ (ទាបជាងទំនប់បង្ហៀរ ០,៤០ម៉ែត្រ) នឹងបើកទ្វារធំ រំដោះទឹក កម្ពស់ ២,៥ម៉ែត្រ ចំនួន ៤ទ្វារ ។
ចំណែក ខាងក្រោយទ្វារ ទឹកមានកម្ពស់ ៦,៤០ម៉ែត្រ (កើនឡើង ១ម៉ែត្រ ធៀបម្សិលមិញ ៥,៤០ម៉ែត្រ )។ ខណៈកម្ពស់ទឹក ក្រោយទ្វារ៧ម៉ែត្រ ត្រូវតាមដាន និងប្រុងប្រយ័ត្ន ខណៈមិនទាន់មានការប្រកាសអាសន្នអ្វីនៅឡើយនោះទេ ៕ អែល វិចិត្រ