នគរបាលខណ្ឌដង្កោ បង្ក្រាបបានជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព ឆក់កាបូប និងទូរស័ព្ទដៃ ពីពលរដ្ឋតាមដងផ្លូវ
សន្តិសុខសង្គម
139

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួចលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបនិងទូរស័ព្ទដៃ) ។

សូមបញ្ជាក់ថា ការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដោយសមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួចលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបនិងទូរស័ព្ទដៃ) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្លូលំ ស្ថិតនៅភូមិម៉ឺន្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ទុំ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះ សម្ភារ:បាត់បង់រួមមាន៖

១-ទូរស័ព្ទដៃម៉ាកOPPOពណ៌ខ្មៅចំនួន០១គ្រឿង

២-លុយចំនួន១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល) ។

ចំណែកវត្ថុតាងចាប់យក៖

១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1B-9045 លេខតួនិងលេខម៉ាស៊ីន 8106151ចំនួន០១គ្រឿង

២-ការបូបស្ពាយចំហៀង ពណ៌ប្រផះ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ អែល មេសា


Telegram