ជនជាតិចិន០៦នាក់ ដើររហេតរហូតពេញស្រុក ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីយកសំណាកមកធ្វើតេស្ត
សន្តិសុខសង្គម
373

កំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបង្ហោះនៅវេលាម៉ោង ៩ និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ សូមអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង។

ឯកឧត្តម វ៉ី សំណាង បាននិយាយថា ថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារឃើញ និងរាយការណ៍ ដោយបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក។

ឯកឧត្តម វ៉ី សំណាង ក៏បានបន្តទៀតថា មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ គឺ ៣ ការពារ និង ៣កុំ ៕


Telegram