ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង លោក ហាវ ច័ន្ទថារិទ្ធ លោកស្រី លី សុភ័ក្រ្ត ជាប្រធានក្រុមហ៊ុន ម៉ូតូកង់បី City go ដឹកនាំក្រុមការងារ ក្នុងនាមមនុស្សធម៍ បានអញ្ជើញចុះទៅមណ្ឌលឱកាសខ្ញុំ ជួបសំណេះសំណាលផ្ទាល់ជនរងគ្រោះជនងាយរងគ្រោះដោយគ្រឿងញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ នេះមិនមែនជាលើកទីមួយទេដែលឯកឧត្តម តែងតែផ្ដល់នូវការចុះមកជួបសំណេះសំណាលនិងគាំទ្រឧបត្ថម្ភថវិកានិងសម្ភារៈប្រើប្រាស់ផ្សេងៗ។
ក្នុងនោះផងដែរ លោកស្រី មុំ ចាន់ដានី ប្រធានមណ្ឌលឱកាសខ្ញុំ បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនឯកឧត្តមផ្ដល់នូវភាពកក់ក្ដៅដល់បុគ្គលិក,មន្ត្រីរាជការ,ដែលកំពុងបំពេញការងារក្នុងមជ្ឈមណ្ឌល ព្រមទាំងជនរងគ្រោះទាំងអស់ ដោយគ្រឿងញៀន ដែលកំពុងព្យាបាល បន្សាបនិងស្ដារនីតិសម្បទា។
ឯកឧត្តមបាននាំមកនៅការឧបត្ថម្ភថវិកា និងម៉ូតូកង់បីចំនួន០១គ្រឿង។
ឯកឧត្តម នៅបានយកចិត្តទុកដាក់ក្នុងការបន្តជួយ តាមគំរោងដូចខាងក្រោម :
- ផ្ដល់ ភ្លើងស៊ុលឡា ៩០០w ចំនួន ៥០ គ្រឿង សម្រាប់បំភ្លឺក្នុងមជ្ឈមណ្ឌល។
- ត ប្រព័ន្ធ បណ្ដាញ បន្សុត ចម្រោះ ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាត តាមអគារស្នាក់នៅ។
- តបន្ថែមប្រព័ន្ធកាមេរ៉ា សុវត្ថិភាព ចំនួន១៦ ផត
- សម្ភារៈប្រើប្រាស់ ផ្ទាល់ខ្លួនដល់ជនរងគ្រោះគ្រួសារមានជីវភាពក្រីក្រ។