ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញគ្រឿងញៀនចំនួន៩កញ្ចប់ថង់តូច និង ១កញ្ចប់ធំល្មម កាលពីវេលាម៉ោង១១និង០០ នាទី ត្រូវនឹងថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលគ្មានលេខ ក្រុម២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុខពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានចុះទៅដល់កន្លែងកើតហេតុក៏សង្ស័យហៅសួរនាំស្រាប់តែជនសង្ស័យមានបក្ខពួកពីរទៅបីនាក់មានខ្លួនក៏បានទាញ ដុំថ្មគប់តដៃមកលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស២នាក់ ក្រោយមកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់មាន ឈ្មោះ អ៊ឹម សុភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ និងបានរកឃើញគ្រឿងញៀនចំនួន៩កញ្ចប់ថង់តូច និង ១កញ្ចប់ធំល្មម ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានបញ្ចូនខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

.jpg?1615536533)

.jpg?1615536534)



