៣ថ្ងៃមកហើយ អគ្គិភ័យ​ដែល​ឆាបឆេះ​អគារ SKY CITY អូ​តែ​ល និង​ស្ប៉ា ក្នុងសង្កាត់ទន្លេបាសាក់ មិនទាន់រលត់ ឆេះឡើងវិញដដែល
សន្តិសុខសង្គម
409

រាជធានីភ្នំពេញ ៖ អស់រយៈពេល៣ថ្ងៃមកហើយ អគ្គិភ័យ​ដែល​ឆាបឆេះ​អគារ SKY CITY អូ​តែ​ល និង​ស្ប៉ា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅមិនទាន់រលត់នៅឡើយនោះទេ ដោយបានឆាបឆេះឡើងវិញរហូត ខណៈកងកម្លាំងបង្កាពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ព្រហ្ម យ៉ន នាយការិយាល័យ កងកម្លាំងសង្គ្រោះរបស់៧១១ កម្លាំងគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងជំនាញពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះមានទាំងវត្តមានរបស់ លោកអភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ ក៏បានចុះដល់ទីតាំងកើតហេតុខាងលើផងដែរ ដើម្បីរកវិធីសាស្ត្របន្ត ក្នុងការបាញ់ពន្លត់។

សូមបញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះទីតាំងខាងលើ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រហូតគិតមកទល់នឹងម៉ោង១រសៀលនេះ ក្នុងការបាញ់ពន្លត់ តែនៅមិនទាន់រលត់នៅឡើយ ខណៈអគារនេះ ចាប់ផ្តើមប្រេះ និងឆាបឆេះឡើងវិញបន្តបន្ទាប់។

តាមប្រភពព័ត៌មានបឋម បើការឆាបឆេះនេះ នៅតែបន្តមិនរលត់ សមត្ថកិច្ចជំនាញ អាចនឹងស្នើរសុំម្ចាស់ទីតាំង វាយកម្ទេចអគារខាងលើតែម្តង ៕ សម្រាប់ព័ត៌មានបន្ថែម យើងនឹងផ្សាយជូនបន្តទៀត ៕ មេសា


Telegram