លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភចំណីអាហារក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនទៀត បានបន្តឧបត្ថម្ភចំណីអាហារ មីកំប៉ុង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈ ដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ។
សកម្មភាពនៃការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕
.jpg?1615538256)


.jpg?1615538256)

.jpg?1615538256)


