កោះកុង៖ ជនជាតិចិននិងខ្មែរចំនួន៦នាក់ ព្រមជាមួយនឹងទូរសព្ទជិត៣០០គ្រឿង បើកអូប័រចេញពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ប្រដេញតាមចាប់ខ្លួនបាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ខេត្តកោះកុង។
បើតាមការឲ្យដឹងពីសមត្ថកិច្ច ប្រតិបត្តិការនេះ គឺបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់រួមមាន៖
ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ
ទី២-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ
ទី៣-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ
ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ
ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ
ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ។
សមត្ថកិច្ចបានបន្តថា ឆែកឆេរឃើញសម្ភារៈជាទូរសព្ទ iphone6 ចំនួន ២៧០គ្រឿង, ខ្សែសាកថ្ម ចំនួន១៧៥ខ្សែ, ព្រីភ្លើងចំនួន៤ដុំ ត្រូវបាននគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដកហូតយកទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ចំណែកជនជាតិចិនទាំងនោះ ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស។ រីឯអូប័រដែលជនសង្ស័យជិះ ត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីសាគរ៕