រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន ៤នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ខណៈរថយន្ត៣គ្រឿងប៉ះគ្នា នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ កាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលកើតហេតុ រថយន្តម៉ាក MlTSUBlSHl TRlTON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2516 បើកបរដោយឈ្មោះ តេង ម៉ាប់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (រងរបួសស្រាល) ។ ចំណែករថយន្តម៉ាក KlA FRONTlER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI.5717 (អ្នកបើកបរមិនស្គាល់អត្តសញ្ញារត់គេចពីកន្លែងកើតហេតុបាត់) រថយន្តទាំង២គ្រឿងនេះ បើកបរស្របទិសគ្នា ពីត្បូងទៅជើង ចំណែករថយន្តម៉ាក lSUZU TUCK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV.7518 បើកបរដោយឈ្មោះ សៅ កំសាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានអ្នករួមដំណើរជាមួយ ៣នាក់ទៀត បើកបរពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តម៉ាក KlA FRONTlER បានប៉ះរថយន្តម៉ាក MlNTSUBlSHl TRlTON ចំពីមុខខាងឆ្វេងពេញ មួយទំហឹង រួចក៏ទៅបុកជាមួយរថយន្តម៉ាក lSUZU TUCK ពេញមួយទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកបររថយន្ត lSUZU TUCK និងអ្នករួមដំណើររបួសធ្ងន់ ក្នុងនោះរួមមាន ៖
អ្នកបើកបរ ឈ្មោះ សៅ កំសាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(រងរបួសធ្ងន់បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី)។
-ឈ្មោះ ទៀន ភ័ណ ភេទស្រី អាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិពាមស្តី ឃុំព្រែកឬស្សី ស្រុកល្វាឯមខេត្តកណ្តាល (រងរបួសធ្ងន់បញ្ចូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី) អ្នករួមដំណើរ ។
-អ្នករួមដំណើមានឈ្មោះ ម៉ៅ ពៅអាយុ៦១ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិពាម ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល(រងរបួសធ្ងន់បញ្ចូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី)អ្នករួមដំណើរ ។
-អ្នករួមដំណើមានឈ្មោះ កុល ម៉ៅអាយុ៣០ឆ្នាំមានមុខរបរកម្មករសំណង់មានទីលំនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង(រងរបួសធ្ងន់សំរាកព្យាលបាលនៅមន្តីពេទ្យរុស្ស៊ី) អ្នករួមដំណើរ។
ចំណែក រថយន្តទាំង៣គ្រឿង រងការខូចខាតធ្ងន់ ក្រោយកើតហេតុ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ