ឃ្មុំចង្អេមួយហ្វូងមិនដឹងហើរមកពីណា ស្រាប់តែរោមទិ./.....ចស្រ្តីម្នាក់កំពុងដេកលើអង្រឹងក្រោមដើមប័បណ្តាលឳ្យស្លា./..../ប់បាត់បង់ជីវិតភ្លាមៗ នៅខេត្តមណ្ឌលគិរី (មានវីដេអូ)
សន្តិសុខសង្គម
184

ខេត្តមណ្ឌលគិរី៖ កាលពី ថ្ងៃទី១៥ ខែ មករាឆ្នាំ២០២៥ មានករណីមួយដ៍ចម្លែកមួយបានកើតឡើងដោយសត្វឃ្មុំមួយហ្វូងមិនដឹងហើមកពីទីកន្លែងណាបានទិចស្រ្តីម្នាក់ មានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ ។ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបណ្តាលអោយស្លាប់បាត់បង់ជីវិត។

ករណីដ៏ចម្លែកមួយនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ០១ និង ២៥នាទីរសៀល ស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមការឆ្លើយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់សពស្រ្តីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃ និងពេលវេលាខាងលើ ខ្លួនកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្លួនបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្លួន ក្រោយមកខ្លួនក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណានោះទេ ឃើញបែបនោះ ខ្លួនក៏រត់ទៅជួយគាត់ ដោយយកភួយក្របពីលើគាត់ រួមទាំងខ្លួនផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ឃើញបែបនេះ ខ្ញុំក៏រត់ចេញមក ដើម្បីរកគេជួយខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែសីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិចខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ តែពេទ្យបានប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។ មូលហេតុ ស្លាប់ដោយសាសត្វឃ្មុំចង្អេរទិចច្រើនពេក ហើយជនរងគ្រោះកាលនៅរស់ផឹកស្រាជាប្រចាំ (ញៀនស្រា)។

ជុំវិញករណីខាងលើភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យទៅលើសាកសព ឃើញថានៅលើផ្ទៃមុខ និងដងខ្លួនរបស់ជនរងគ្រោះមានត្រនិច ឃ្មុំចង្អេរ ជាច្រើនបានទិចទៅលើដងខ្លួន និងផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង ។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ រឺ រលាត់ ឡើយ ។ តបតាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ និងប្រមូលព័ត៌មានបានបញ្ជក់អោយ ឃើញថាពុំមាន អ្វីគួរឲ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ កម្លាំងជំនាញ សន្និដ្ឋានថា សពខាងលើពិត ជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន ។

បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ សព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី នៅភូមិឃុំកើតហេតុខាងលើ ៕



Telegram