បន្ទាយមានជ័យ ៖ រថយន្តហ៊ីយ៉ាន់ដាយ ធុនធំដឹកដំឡូងមីស្ងួត មួយគ្រឿងរេចង្កូតបើកធ្លាក់ផ្លូវ ក្រឡាប់ចាក់ដំឡូងមីចោល ផ្ងារជើងច្រង៉ាងឡើងលើ រងការខូចខាត តាមបណ្តោយផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រ១៨.១៩ ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ។
នគរបាលចរាចរណ៍ផ្លូវគោក បាននិយាយថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ហើយក្រឡាប់ខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-2897 បានដឹកដំឡូងមីស្ងួត ពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលក្រឡាប់ផ្ងារជើងឡើងលើ ចាក់ដំឡូងមីចោលនៅចិញ្ចើមផ្លូវតែម្តង។
សមត្ថកិច្ចបាននិយាយទៀតថា ក្រោយកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមកសន្ទូចឡើង ហើយជួលកម្មករជួយច្រកដំឡូងមីដាក់រថយន្តហើយបើកចេញទៅបាត់ ៕



