រាជធានីភ្នំពេញ៖ អាគារទើបតែសាងសង់រួចថ្មីៗ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ ៤ជាន់ ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២៧៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ TVFB ថា ការឆាបឆេះនេះ ចេញពីជាន់ទី ៨ ឈើកុងប្លាកេ ភ្លាមនោះតាមការបញ្ជារបស់លោក ព្រហ្ម យ៉ត បានឲ្យរថយន្តបង្ការនិងពន្លត់អគ្គីភ័យចេញមកចំនួន ១០ គ្រឿង និងបានធ្វើការបាញ់ពន្លត់អស់ទឹកអស់ចំនួន ១ គ្រឿងទើបរលត់ភ្លាមៗ ហើយអ្នករងរបួស ឬគ្រោះថ្នាក់អ្វីនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបង្ការនិងពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់មកក្រុមការងា TVFB ថា បានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួន ១គ្រឿង ក្នុងការបាញ់ពន្លត់នេះ រហូតរលត់ជាស្ថាពរនៅម៉ោង១និង២៥នាទីនាទីយប់ថ្ងៃដដែល ៕

.jpg?1615601477)

.jpg?1615601477)


