(ព័ត៌មាន លម្អិត )
ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២:៣៥ នាទី ថ្ងៃ ត្រង់ ដែល ស្ថិត នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ មានករណីគ្រោះថ្នាក់អគ្គីភ័យមួយបានកើតឡើងនៅផ្ទះរបស់ឈ្មោះ អុឹង ទី ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរ មេ ចុងភៅការ បណ្តាលអោយបាត់បង់ និងខូចខាតទ្រព្យសម្បត្តិរួមមាន:
១- ឃ្លាំងដាក់សម្ភារ:មានទំហំ ១០x៣០ មែត្រ សង់អំពីដែក ជញ្ចាំងថ្ម គិតជាទឹកប្រាក់អស់ចំនួន ៤៥,០០០ ដុល្លារ។
២- រថយន្តកូរ៉េ ៣,៥ តោន ចំនួន០១គ្រឿង គិតជាទឹកប្រាក់ចំនួន ១៧,៥០០ ដុល្លារ។
៣- រោងការ,តុ,កៅអីពូក,ខ្ទះ,ឆ្នាំង,ចាន់តូច ធំ,កុំរាលព្រហ្ម,តង់ប្រក់,វាំងននបាំងជុំវិញរោងការ,ស្លាបព្រា,វែក,ចង្គឹះ,កែវនិទូរ។ល។គិតជាទឹប្រាក់ចំនួនប្រហែល ៧០,០០០ ដុល្លារ។
+ សរុបជាទឹកប្រាក់អស់ចំនួន ១៣២,៥០០ ដុល្លារអាមេរិក។
+ មូលហេតុ: បណ្ដាល មក ពី ឆ្លង ឆ្លង ចរន្ត អគ្គិសនី ។
+ ករណីខាងលេីនេះ ក្រោយបានទទួលព័ត៌មានភ្លាមៗ លោក ស្រេង លី អភិបាលស្រុកមេមត់ បានដឹកនាំលោកស្រី អភិបាលរងស្រុក លោក វរសេនីយ៍ទោ ប៉ោង សុីណាត អធិការលោក លោកស្រី អធិការរង និង កងកម្លាំងអធិការដ្ឋាន ប៉ុស្តិមេមត់ មេមង ព្រមទាំងកម្លាំងកងរាជអាវុធស្រុក ផ្នែកសឹករងស្រុកចុះអន្តរាគមន៍ភ្លាម និងការពារសន្តិសុខ ជូនដល់ជនរងគ្រោះព្រមទាំងសម្រួលចរាចរណ៍សរុបចំនួន៤៥នាក់ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ រថយន្ត ស្មើនឹង ៥៨ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គីភ័យខេត្តត្បូងឃ្មុំ ចំនួន ០២ រថយន្ត
- រថយន្តពន្លត់អគ្គីភ័យស្រុកមេមត់ចំនួន ០៥ រថយន្ត
- រថយន្តពន្លត់អគ្គីភ័យស្រុកពញាក្រែកចំនួន ០២ រថយន្ត
- រថយន្តពន្លត់អគ្គីភ័យស្រុកស្នួល ខេត្តក្រចេះចំនួន០២ រថយន្ត ។
+ បានពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោង ១៤:០០ នាទីរសៀល ដោយពុំមានការរាលដាលដល់ផ្ទះក្បែរជិតខាងទេ ។