គ្រាន់តែគេមើលមុខសោះ ជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំ...បិ...ត និងផ្គាក់ដេញកាប់មនុស្សមិនបាន កាប់ម៉ូតូខ្ទេច ត្រូវសមត្ថកិច្ចឃា...ត់ខ្លួន (មានវីដេអូ)
សន្តិសុខសង្គម
408

រាជធានីភ្នំពេញ ៖  កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោនិងកាំផ្គាក់កាប់បំផ្លាញម៉ូតូ) កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចខាងមុខរោងកម្មករ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក   ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាត វាន់ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅស្នាក់នៅរោងកម្មករ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិព្រែកថ្លឹ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមមាន៖

ទី១ឈ្មោះ សុង សាយ័ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័មានទីលំនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ  

ទី២ឈ្មោះ រ៉ា ភារិន ភេទប្រុស អាយុ២៨ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទី៣ឈ្មោះរ៉ា ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទី៤ឈ្មោះ ពន្លក ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ1S-1138 មានលេខតួនិងលេម៉ាស៊ីន៦៣៥៦៨០៧ ចំនួន០១គ្រឿង(របស់ជនរងគ្រោះ),២/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HJ-1763 មានលេខតួ753648 និងលេខម៉ាស៊ីន753697 ចំនួន០១គ្រឿង(របស់ជនសង្ស័យឈ្មោះ ពន្លក ពន្លឺ) ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះនិងមិត្ត ភក្តិមានគ្នា០៤នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅខាងមុខរោងកម្មករ ស្ថិតនៅភូមិព្រែកថ្លឹង សងា្កត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ រ៉ា ភារិន ហៅ រ័ត្ន ដែលអង្គុយនៅមុខ រោងកម្មករក្បែរជនរងគ្រោះផឹកស៊ីដែរ បានសំឡឹងមើលមុខជនរងគ្រោះ និងមិត្តភក្តិ រួចជនរងគ្រោះ ក៏បាននិយាយប្រាប់មិត្តភក្តិដែល កំពុង អង្គុយផឹកស៊ី ថា កុំមើលមុខគេ នៅភ្នំពេញប្រយ័ត្នគេវ៉ៃ ហើយជនសង្ស័យឈ្មោះ រ៉ា ភារិន ហៅ រ័ត្ន បានជិះម៉ូតូចេញទៅបាត់ ។ រហូត ដល់វេលាម៉ោង២១ និង៣០ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ រ៉ា ភារិន ហៅ រ័ត្ន បាននាំបក្ខពួក០៣ នាក់ទៀត ទី០១ឈ្មោះ សុង សាយ័ន ឈ្មោះ រ៉ា សារ័ត្ន និងឈ្មោះ ពន្លក ពន្លឺ ជិះម៉ូតូ០២គ្រឿង មកធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ និងកាំបិតផ្គាក់ស្ទុះទៅកាប់ជនរងគ្រោះ និងមិត្តភក្តិ តែជនរងគ្រោះ និងមិត្តភក្តិ បានរត់គេចខ្លួនផុត ទើបជនសង្ស័យកាប់បំផ្លាញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1S-1138 របស់ជនរងគ្រោះ បណ្តាលឱ្យបែកកុងទ័រ, អាវម៉ូតូខាងឆ្វេង និងកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ រួចជនរងគ្រោះក៏បានមក រាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យក មកធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ច ធ្វើការស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់ខាងលើ ជាបន្តបន្ទាប់ ត្រង់ចំណុចវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សងា្កត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ និងបានកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ យកទៅបោះចោលនៅក្នុងទឹកស្ទឹងព្រែកត្នោត ប្រាកដមែន រួចសមត្ថកិច្ច បាននាំជនសង្ស័យទៅចាប់យកវត្ថុតាងផ្លាកលេខម៉ូតូរបស់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង  ៕ អែល វិចិត្រ


Telegram