ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ជាប់ៗគ្នា ផ្អើលបងប្អូនប្រជាពលរដ្ឋទាំងកណ្តាលយប់ ខណៈតូបលក់សម្លៀកបំពាក់ នៅក្នុងផ្សារទំនើបផេនសល ត្រូវបានអគ្គិភ័យឆាបឆេះហ៊ុយកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចដែលចុះទៅដល់ទីតាំងកើតហេតុ បាននិយាយថា នៅសុខៗស្រាប់តែមានអគ្គិភ័យឆេះតូបលក់សម្លៀកបំណាក់ ដោយមានផ្សែងឆេះហុយឡេីង ទើបភ្លាមៗរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍បាញ់ពន្លត់ ។
សមត្ថកិច្ចបាននិយាយទៀតថា ម្ចាស់តូបមិននៅកន្លែងកើតហេតុនោះទេ បានចាក់សោចោល ត្រូវបានគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ យកម៉ូទ័រទឹកមកបាញ់ពន្លត់ ជាបណ្តោះអាសន្នសិន រង់ចាំឡានទឹកមកដល់ទើប បាញ់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់តូបជាប់ៗគ្នានោះទេ តែសម្ភារៈក្នុងតូបខាងលើ ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង ហើយរលត់ទៅវិញនៅម៉ោង១២និង១៥នាទីយប់ថ្ងៃដដែល ៕





