រាជធានីភ្នំពេញ ៖ មនុស្សរត់ចែកជើងគ្នាតែម្តង សំណាងណាស់លោកអើយ ដែលគ្មានអ្នកណាកើតអី តែសម្ភារៈរបស់របរ ខ្ទេចរប៉ាត់រប៉ាយ ខណៈរថយន្តបែនដឹកដីមួយគ្រឿង បើកលឿនបុករះចូលកន្លែងលក់ដូរ និងផ្ទះសម្បែងប្រជាពលរដ្ឋទាំងកម្រោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរនឹងរង្វង់មូលនាងកងស្រូវ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក FUSO ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ព្រះសីហនុ 3A-3605 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិច លុះជិតដល់រង្វង់មូលនាងកងស្រូវ អ្នកបើកងងុយដេក បានរេចង្កូតមកស្ដាំដៃ បុករះចូលកន្លែងលក់ដូរ និងផ្ទះសម្បែងប្រជាពលរដ្ឋទាំងកម្រោល មនុស្សរត់ចែកជើងគ្នាតែម្តង សំណាងណាស់លោកអើយ ដែលគ្មានអ្នកណាកើតអី តែសម្ភារៈរបស់របរ ខ្ទេចរប៉ាត់រប៉ាយ ។ ចំណែកតៃកុង ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បាននាំអ្នកបើកបរររថយន្តវាស់វែង យករថយន្តយកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាបន្ត ៕