បុរសម្នាក់ដែលយកស្បែកជើងវាយក្រដាសប្រាក់៥០០រៀល ប្រមាថព្រះមហាក្សត្រ ស្តុបអាងទឹកអូឡាំពិក ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបានហើយ!
សន្តិសុខសង្គម
283

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីប្រមាថចំពោះអង្គព្រះមហាក្សត្រ។នៅចំណុចស្តុបអាងទឹក​អូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង​ប្រហែល​០៨​និង​០០នាទី​។ជនសង្សយ័ឈ្មោះ អ៊ុក ភក្តី​ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

កាលពីវេលាម៉ោងប្រហែល០៨និង០០នាទី ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី​ ភេទប្រុស អាយុ៤០ឆ្នាំ បានចេញពីផ្ទះនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូស៊េរីចាស់០១គ្រឿងមិនចាំម៉ាកឈប់នៅចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (កន្លែងកើតហេតុ) បានធ្វើសកម្មភាពយកលុយក្រដាស៥០០រៀលលើកឡើងលើរួចយកស្បែកជើងវា:.យលើក្រដាសប្រាក់៥០០រៀល និងប្រមា:.ថចំពោះអង្គព្រះមហាក្សត្រនៅចំណុចកើតហេតុខាងលើ ដោយមូលហេតុខឹងព្រះមហាក្សត្រមិនបានដោះស្រាយបញ្ហាឲ្យខ្លួន រួចក៏ជិះគេចខ្លួនចេញទៅសម្ងំក្នុងផ្ទះ។ លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង​ ១៨និង​០០នាទី​ ជនសង្ស័យខាងលើបានស្រែកឡូឡាតាមផ្លូវនៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ កំពុងល្បាតក្បែរនោះធ្វើការឃាត់ខ្លួនសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


Telegram