ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧,១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបករណី ក្មេងទំនើង (បង្ហោះម៉ូតូ) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង១៤:៣០នាទី តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្មេងទំនើងចំនួន ០៦នាក់រួមមាន៖
១.ឈ្មោះ ជួប រតនៈដេតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក Suzuki Nex និងជាអ្នកអង្គុយខាងក្រោយជួយអុកម៉ូតូឱ្យបះឡើង។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០១ឆ្នាំ ករណី៖ ធ្វើឱ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)។
២.ឈ្មោះ ហួរ សុអមរិន្ទ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៣.ឈ្មោះ សែន ចំរ៉ុងរង្សី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
៤.ឈ្មោះ មាស ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មាទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខែត្តកណ្តាល(ជាអ្នកជិះតាមថតវីដេអូបង្ហោះ)
៥.ឈ្មោះ ណាត រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៦.ឈ្មោះ រ័ក្ស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកបើកម៉ូតូ Suzuki Nex បង្ហោះជាមួយឈ្មោះ ជួប រតនៈដេតវិសាល។
វត្ថុតាងចាប់យក
-ម៉ូតូ ០១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០២៤ ពណ៌ស+ខៀវ មានផ្លាកលេខភ្នំពេញ 1KU-0090 (របស់ឈ្មោះ ជួប រតនៈដេតវិសាល)។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី មានក្មេងទំនើងចំនួន០៦នាក់ខាងលើ បានជិះម៉ូតូចំនួន ០៣គ្រឿង មានម៉ាក Honda Dream C125 ចំនួន ០២គ្រឿងនិង Suzuki Nex ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេល 1KU-0090 ០១គ្រឿង តាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះមានក្មេងទំនើង ០២នាក់គឺឈ្មោះ រ័ក្ស ដែលជិះម៉ាក Suzuki Nex ឌុបឈ្មោះ ជួប រតនៈដេតវិសាល បាននាំគ្នាលើកម៉ូតូបង្ហោះចំណែកក្មេងទំនើង ០៤នាក់ទៀតហែរហម ហើយយកទូរស័ព្ទថតបង្ហោះចូលក្នុងបណ្តាញសង្គម Facebook,លុះមកដល់ថ្ងៃទី១៧.០៧.២០២៤ ក៏ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនបាន ០២នាក់ និងចាប់យកម៉ូតូដែលបានជិះបង្ហោះ ,រហូតដល់ថ្ងៃទី១៨.០៧.២០២៤ ឪពុកម្តាយជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ ណាត រដ្ឋា ,ឈ្មោះ មាស ឧត្តម និងឈ្មោះ សែន ចំរ៉ុងរស្សី បាននាំកូនរបស់គាត់ចូលមកសារភាពនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរក្រុមក្មេងទំនើងទាំង ០៥នាក់ បានឆ្លើយថាពួកគាត់ទាំង ០៥នាក់ ពិតជាបាននាំគ្នាបង្ហោះម៉ូតូលេងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕