កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បង្ក្រាបចាប់ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីប៉ុនប៉ងឃាតកម្ម ដោយប្រើកាំបិតចុងស្រួច កែច្នៃភ្ជាប់ជាមួយដំបងដែក កាប់ទៅលើជនរងគ្រោះរបួសធ្ងន់!
សន្តិសុខសង្គម
154

រាជធានីក្នំពេញ ៖  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើស ប៉ុនប៉ងឃាតកម្ម ដោយប្រើកាំបិតចុងស្រួច កែច្នៃភ្ជាប់ជាមួយដំបងដែក កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ឃាត់ខ្លួនបានជនជាតិចិន ២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើស៖ ប៉ុនប៉ងឃាតកម្ម (ប្រើកាំបិតចុងស្រួចកែច្នៃភ្ជាប់ជាមួយដំបងដែកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) នៅចំណុចអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) មុខបន្ទប់លេខ ១០២៦ ជាន់ទី១០ ផ្លូវបេតុង ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣ និង ១៦នាទី ទៀបភ្លឺ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ​៖

១-ឈ្មោះ LI HAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

២-ឈ្មោះ BAI XUE ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SEINE SPA លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅបន្ទប់លេខ ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យកមាន ដំបងដែក ០២ ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច (ឧបករណ៍ប្រព្រឹត្តបទល្មើស)

រីឯជនរងគ្រោះឈ្មោះ M .Y .J ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

+រងរបួស៖ ស្មារខាងឆ្វេង ០១ កាំបិត និង កំភួនដៃខាងឆ្វេង ០១កាំបិត (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ អែល វិចិត្រ


Telegram