ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ។
ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង ១៨ និង ៣០ នាទីទៅ២១និង១៥នាទី យប់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងចំការស្វាយក្រោយ ភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនរងគ្រោះភេទ ស្រី អាយុ ១៣ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានចំនួន២នាក់ រួមមាន ៖
១/ឈ្មោះ រ៉ា សារុំ ហៅ ឈីត ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុក លើកដែក ខេត្ត កណ្តាល ។
២/ឈ្មោះកែក ភារ៉េត ហៅ យ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
វត្ថុតាងចាប់យករបស់ជនរងគ្រោះ៖ អាវយឺតដៃខ្លី ពណ៌ខ្មៅ , ខោខូវប៊ូយជើងវែង ពណ៌ខ្មៅ,
អាវរងារដៃវែង ពណ៌ខៀវ, ខោលីអូ ក្លាឃ្លោក ពណ៌ផ្កាឈូក។ វត្តុតាងចាប់យករបស់ជនសង្ស័យម៉ូតូ ០១ គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០២៤វេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា បានដើរពីផ្ទះជួលមករកការងារធ្វើនៅអាហារដ្ឋានមួយកន្លែង តែនៅពេលដើរទៅក៏បានជួបម្ចាស់ហាងប្រុសនៅតាមផ្លូវហើយក៏បានសុំគាត់ធ្វើការ ប៉ុន្តែម្ចាស់ហាងប្រុសនោះថា ចាំគាត់សុំប្រពន្ធគាត់អោយ បន្ទាប់មកទៀតជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា ក៏បានដើរទៅលើស្ពានព្រែកតម្បាញឈរលេងប្រហែល៣០នាទី ក៏ដើរមកវិញដល់កន្លែងលក់ទឹកនៅខាងត្បូងជាប់អាហារដ្ឋានមីស្ទើលេងក៏អង្គុយទិញអីហូប ពេលនោះជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា បានឃើញមនុស្ស២នាក់ជិះម៉ូតូមក ជនរងគ្រោះបានហៅពួកគេសួរថា"បងឈីតទៅណា" ពេលនោះឈ្មោះឈីតឆ្លើយថា"ទៅដើរលេង" ហើយជនរងគ្រោះសួរទៀតថា"ទៅដើរលេងនៅណា" ឈ្មោះឈីត ឆ្លើយថា"ទៅដើរលេងនៅអ្នកលឿង" ហើយឈ្មោះឈីត ក៏បបួលជនរងគ្រោះថា"តើទៅទេ?" បន្ទាប់មកពួកម៉ាកឈ្មោះរក្សា បានសួរជនរងគ្រោះថា"តើទៅទេ" ពេលនោះជនរងគ្រោះឆ្លើយថា"ទៅ" រួចជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា ក៏ឡើងជិះម៉ូតូ ដោយទៅជិះម៉ូតូមួយ៤នាក់ ឈ្មោះ យ៉េត ជាអ្នកឌុប ឈ្មោះឈីត អង្គុយបន្ទាប់ពួកម៉ាកឈ្មោះរក្សា ចំនែកជនរងគ្រោះអង្គុយក្រោយពួកម៉ាកឈ្មោះរក្សា ហើយសំដៅមកអ្នលឿង។
ប្រភពដដែលបន្តថា ពេលជិះឡើងមកដល់ស្ពានលេខ២ ពួកគេក៏បានបត់ម៉ូតូតាមខាងត្បូងស្ពានព្រែកបាក់ចូលទៅលិចរាងឆ្ងាយបន្តិច រួចឈ្មោះឈីត និង ពួកម៉ាកឈ្មោះយ៉េត និយាយថា"រកកន្លែងជ្រកសិនទៅដោយសារមេឃរលឹម" ពេលនោះពួកម៉ាកឈ្មោះឈីតដែលមានឈ្មោះ យ៉េត បានជិះម៉ូតូមកដល់កន្លែងរោងដាំបន្លែ ជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា បានចុះពីលើម៉ូតូហើយអង្គុយលើម៉ូតូវិញ ឈ្មោះឈីតបានចាប់អូសដៃជនរងគ្រោះចុះពីលើម៉ូតូ តែជនរងគ្រោះមិនព្រមដោយដើរមកអង្គុយលើគ្រែក្នុងរោងបន្លែ ដោយសារមេឃរលឹមពេលនោះឈ្មោះឈីត ចាប់អូសដៃជនរងគ្រោះទៅក្រោមដើមស្វាយ ហើយឈ្មោះ យ៉េត បានចាប់ពួកម៉ាកជនរងគ្រោះឈ្មោះ រក្សា ជាប់នៅក្នុងរោងបន្លែ។ បន្ទាប់មកឈ្មោះឈីតបានចាប់ផ្ដួលជនរងគ្រោះទៅលើដី ហើយធ្វើសកម្មភាពចាប់រំលោបជនរងគ្រោះរហូតបានសម្រេច។ ពេលឈ្មោះឈីតដើរមករោងបន្លែ ជនរងគ្រោះបម្រុងដើរមកតាមក្រោយដែរ តែត្រូវពួកម៉ាកឈ្មោះយ៉េត ដើរទៅដល់ចាប់ដៃជនរងគ្រោះតែម្តង ហើយធ្វើសកម្មភាព រំលោភជនរងគ្រោះរហូតបានសម្រេច។ ហើយបន្ទាប់មកវាក៏បានស្លៀកខោអាវវិញ រួចដើរសំដៅទៅរោងបន្លែទៅ។ រីឯជនរងគ្រោះក៏ស្លៀកខោអាវរបស់ខ្លួនវិញដែរ ហើយក៏ដើរមករោងបបួលពួកម៉ាករក្សា ទៅផ្ទះជួលវិញ រួចពួកគេក៏នាំគ្នាឡើងជិះម៉ូតូមួយ៤នាក់ត្រឡប់មកផ្ទះជួល មកដល់ស្ពានលេខ៤ ជនរងគ្រោះ និង ពួកម៉ាកឈ្មោះរក្សា ក៏បានចុះពីម៉ូតូនាំគ្នាដើរ ឯឈ្មោះឈីត និងពួកម៉ាកឈ្មោះ យ៉េត គេក៏ជិះម៉ូតូទៅផ្ទះរបស់គេទៅ ឯជនរងគ្រោះ និង ពួកម៉ាកឈ្មោះ រក្សា ក៏បានជួបម៉ូតូគេជិះមកក៏សុំដោយសារជិះរហូតដល់ផ្ទះជួល ទើបនិយាយរឿងនេះប្រាប់អ្នកនៅបន្ទប់ជួលជាមួយគ្នា និង តេទូរស័ព្ទប្រាប់ឪពុករបស់ខ្លួនពីរឿងនេះ ដល់ស្អែកឡើងឪពុក និង ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងតែម្តង។
លុះដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៤ ជនសង្ស័យទាំង២នាក់ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន។
បច្ចុប្បន្ន ជនសង្ស័យទាំង២ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែកបន្តចាត់ការតាមនីតិវិធី ៕