រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត LEXUS LX570 KURO បុកម៉ូតូ MSX និងម៉ូតូ Scoppy បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ហេីយព្យាយាមរត់គេចពីខណ្ឌមានជ័យរហូតដល់ស្ដុបផ្សារដើមគរ ត្រូវបានប្រជាពលរដ្ឋឃាត់បាន ហេតុការណ៍ ស្ថិត តាមបណ្ដោយផ្លូវ ២១៧ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាវេលា ម៉ោង៩យប់ ថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាមុនពេលកើតហើយគេបានឃើញបុរសម្នាក់បេីករថយន្ត LEXUS LX570 KUROដែលពាក់ស្លាកលេខភ្នំពេញ 2AT-9927 បើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើងក៏បានបុកម៉ូតូ MSX ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-7815 ជិះស្រប់និងម៉ូតូ Scoppy ពាក់ស្លាកលេខភ្នំពេញ 1KW-3054 ក៏ជិះស្រប់បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ហេីយព្យាយាមរត់គេចពីខណ្ឌមានជ័យរហូតដល់ស្ដុបផ្សារដើមគរ ត្រូវបានប្រជាពលរដ្ឋឃាត់បាន ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕