ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានឧបនាយករដ្ធមន្ត្រីស សុខារដ្ធមន្ត្រីក្រសួងមហាផ្ទៃផ្អាកការងារជាបណ្តោះអាសន្ន
ប្រធានពន្ធនាគារស្ទឹងត្រែងត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។
សូមបញ្ជាក់ថាលោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។
ទោះយ៉ាងណា ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ៕