យុវជន ម្នាក់ជិះម៉ូតូ Honda Scoopy មកពីលេងបាលវិញបុករថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងពីក្រោយបណ្ដាលឲ្យ
រាជធានីភ្នំពេញ ៖ យុវជន ម្នាក់បានស្លាប់ដោយជិះម៉ូតូ Honda Scoopy មកពីលេងបាលវិញបានបុករថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងពីក្រោយយ៉ាងពេញទណហឹង ហេតុការណ៍ ស្ថិត តាមបណ្ដោយផ្លូវ ២១៧ សង្កាត់ ជេីងឯក ខណ្ឌ ដង្កោ នាវេលា ម៉ោង ៨យប់ ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាមុនពេលកើតហើយគេបានឃើញយុវជន ម្នាក់ជិះម៉ូតូ Honda Scoopy ពាក់ស្លាកលេខភ្នំពេញ 1HY-1697 ពាក់អាវកីឡាបើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងទៅត្បូងក៏បានបុករថយន្ត ធនធំដែលចតចោលមិនមានស្លាក់សញ្ញាក៏បានបុកចំពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាម ហេីយរថយន្តបានបេីករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕