កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្រ្កាបក្មេ.,ងទំ.,នើ.ងបង្ហោ.ះម៉ូតូ១០នាក់នៅខណ្ឌសែនសុខ
សន្តិសុខសង្គម
147

កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ករណីក្មេ.ងទំ.នើ.,ងបង្ហោ.,ះម៉ូតូចំនួន០២ករណី

-ករណីទី១ : នៅសង្កាត់​អូរបែកក្អម​ ស្ថិតនៅចំណុចផ្លូវឌួង ងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០៩នាក់ និងម៉ូតូ៣គ្រឿង ។

-ករណីទី២ : នៅសង្កាត់ឃ្មួញ លើផ្លូវប៉េតុង ស្ថិត​នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០១នាក់ និងម៉ូតូ០១គ្រឿង ។ ឆ្លងតាមការសាកសួររបស់សមត្ថកិច្ច ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានបង្ហោ.,ះម៉ូតូពិតប្រាកដមែន។ សមត្ថកិច្ចកំពុងធ្វើកិច្ចសន្យានិងកំណត់ហេតុដកហូតម៉ូតូរក្សាទុកនៅអធិការខណ្ឌសែនសុខចំនួន០៣ខែ៕


Telegram