អាជ្ញាធរអប្សរាបានបញ្ចាក់ពីមូលហេតុចម្បងដែលត្រូវកាប់ដើមយាងមួយដើមក្រោយពីមានការចោទសួរចង់ដឹងមូលហេតុ
ខេត្តសៀមរាប៖ បើយោងតាមផេកផ្លូវការបស់អាជ្ញាធរអប្សរាបានចេញផ្សាយបានបញ្ចាក់ដូចខាងក្រោមថា
មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។
ការដកហូតនៅពេលនេះគឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ ៕