ប៉ូលិសតាមប្រម៉ាញ់ចាប់ក្រុមក្មេ...ងស្ទាវព្រហើនបង្ហោះម៉ូតូតាមដងផ្លូវទាំងយប់ចំនួន៣នាក់
សន្តិសុខសង្គម
96

ក្មេងស្ទាវមួយក្រុមជិះម៉ូតូបង្ហោះតាមផ្លូវត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃធ្វើការប្រដេញឃាត់បានភ្លាមៗនៅតាមបណ្ដោយផ្លូវ 182 ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោង9យប់ត្រូវនិងថ្ងៃទី31 ខែកក្ដដា ឆ្នាំ2024។

នេះបើតាមសម្ដីរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារ័ត្នដែលជានាយកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថាភ្លាមៗកងកម្លាំងរបស់លោកបានប្រទះឃើញក្មេងទំនើងមួយក្រុមជិះម៉ូតូ 2 គ្រឿង បានបង្ហោះម៉ូតូតាមផ្លូវសារធារណៈភ្លាមនោះកងកំម្លាំងរបស់លោកក៏ប្រដេញតាមនិងឃាត់ខ្លួនបានមនុស្សចំនួន3នាក់និងម៉ូតូ2គ្រឿងនៅក្បែអធិការនគបាលខណ្ឌទួលគោក បើរនោះតាមចំម្លើយសារភាពរបស់ក្រុមក្មេងទំនើងបានរៀបរាប់ថាពួកគាតបាននាំគ្នាជិះម៉ូតូមកពីដើរលេងកោះពេជ្យហើយក៏បានបបួលគ្នាបង្ហោះម៉ូតូលេងតាមផ្លូវហើយក៏ត្រូវបានកងកំម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃធ្វើការប្រដេញឃាត់បានភ្លាមៗ។

នៅក្រោយពេលកើតហេតុកំម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបានឃាត់ខ្លួនយុវជនទាំង3នាក់ និងម៉ូតូ2គ្រឿងយកទៅក្រសួងមហាផ្ទៃដើម្បីធ្វើតាមប្រសាសន៍ថ្នាក់ដឹកនាំ៕


Telegram